៦ខែដើមឆ្នាំនេះ ការនាំចេញ-នាំចូលរបស់កម្ពុជា មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន៖ ៦ខែដើមឆ្នាំនេះ ការនាំចេញ-នាំចូលរបស់កម្ពុជា មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារវិបត្តិសាកលសង្គ្រាមរុស្សី-អ៊ុយក្រែន ភ្នំពេញ៖ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ស្ថានភាពនៃការនាំចេញ និងនាំចូលរបស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មិនមានស្ថានភាពល្អប្រសើរនោះទេ ពោលគឺមានចំនួនថយចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន និងវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយមិនទាន់ចប់ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច នៅលើសាកលលោកទាំងមូល។ យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជា លោកមានក្តីរំពឹងថា វិស័យដឹកជញ្ជូននឹងមានភាពល្អប្រសើរឡើងវិញ នៅពេលឆាប់ៗខាងមុខ ដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក និងផ្លូវគោក។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រមទាំងមានគម្រោងកសាងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ផងដែរ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យដឹកជញ្ជូនកម្ពុជា នាពេលអនាគត។ លោកបានលើកឡើងបែបនេះ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីជំនួបរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីក…