您在这里:

ការស្ទង់មតិមួយបង្ហាញថា ពន្ធគយ និងអតិផរណានឹងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតសម្រាប់ទីផ្សារពិភពលោកនៅឆ្នាំ២០២៥ នេះ

ឈ្មួញ ឬអ្នកជួញដូរធំៗ

ឈ្មួញ ឬអ្នកជួញដូរធំៗនៅទូទាំងពិភពលោក បានព្យាករថា ពន្ធគយ និងអតិផរណាជាកត្តាដ៏ចម្បង ដែលនឹងជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមកលើទីផ្សារនានាជុំវិញពិភពលោកក្នុងឆ្នាំ២០២៥ នេះ នៅពេលទីផ្សារនានាត្រៀមទប់ទល់នឹងស្ថានការណ៍ប្រែប្រួលដែលពិបាកនឹងប៉ាន់ស្មាន។ នេះបើយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ធនាគារវិនិយោគធំបំផុតទី៥ក្នុងពិភពលោក JPMorgan ដែលធ្វើលើបណ្ដាស្ថាប័នដែលជាកូនបំណុលរបស់ខ្លួន។

ធនាគារយក្សអាម៉េរិក JPMorgan ដែលជាធនាគារវិនិយោគធំបំផុតទី៥ ក្នុងពិភពលោក បានអះអាងថា ៥១%នៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិប្រចាំឆ្នាំរបស់ខ្លួនចំនួន៤,២៣៣នាក់ បានព្យាករថា អតិផរណាបូករួមជាមួយពន្ធគយ គឺជាកត្តាដ៏ចម្បងដែលអាចជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមកលើទីផ្សារនានាជុំវិញពិភពលោកនៅឆ្នាំ២០២៥។ ​ការស្ទង់មតិរបស់ខ្លួនក្នុងឆ្នាំ២០២៤ បញ្ហាអតិផរណា ក៏ជាក្ដីបារម្ភកំពូលមួយដែរ ប៉ុន្តែមានចំណែកគ្របដណ្ដប់ត្រឹមតែ២៧% ប៉ុណ្ណោះ នៃអ្នកដែលឆ្លើយតបនៅក្នុងការស្ទង់មតិនោះ។

ការគំរាមកំហែងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធគយលើទំនិញនាំចូលពីបរទេស និងវិស័យសំខាន់ៗមួយចំនួនផ្សេងទៀត បានធ្វើឱ្យទីផ្សារក្នុងពិភពលោកជ្រួលច្របល់ក្រឡាប់ចាក់រួចមកហើយកាលពីពេលថ្មីៗនេះ។ តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗនៅក្នុងពិភពលោកបានដាំក្បាលចុះកាលពីថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា និងដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីប្រទេសចិន។ លុះនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី៤ ខែកុម្ភៈ សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗទាំងនោះ ក៏បានហក់ឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលអនុវត្តការដំឡើងពន្ធគយ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា រយៈពេល៣០ថ្ងៃ។

លោក ឈី អិនហ្សេលូ (Chi Nzelu) អ្នកជំនាញជាន់ខ្ពស់នៅធនាគារ JPMorgan បានលើកឡើងថា ​​នៅដើមសប្ដាហ៍នេះ ក្រុមឈ្មួញ ឬអ្នកជួញដូរចាប់ផ្ដើមមានសកម្មភាពជួញដូរយ៉ាងសកម្មឡើងវិញ ស្របពេលរូបិយប័ណ្ណនានាធ្លាក់ថ្លៃចន្លោះពី១% ទៅ២% ដូចជាលុយដុល្លារកាណាដា លុយប៉េសូរបស់ម៉ិកស៊ិក និងលុយយន់របស់ចិន ជាដើម៕

យោងតាម​​ គេហ​ទំព័រ CAMBONOMIST.COM

Related posts

Special offers

Custom Transport
Solutions

Complex logistic solutions for your business

View details

Warehousing & Storage
服务

Careful storage of your goods

View details
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on skype
Share on whatsapp
Share on email