20 Years of Industry Expertise: Sunshine Logistics’ Ocean Freight Solutions from Cambodia to the USA

Phnom Penh, Cambodia As international trade continues to expand at a rapid pace, reliable and cost-effective logistics solutions remain essential. In particular, ocean freight stands out as the backbone of cross-continental shipping—enabling companies to transport bulk goods while keeping costs low. Although Sunshine Logistics (Cambodia) Co., Ltd. was officially founded in 2018, our team brings…

កម្ពុជា​កំពុង​ជំរុញ​ការ​រៀបចំផែនការអភិវឌ្ឍន៍ និង​គ្រប់​គ្រងកំពង់ផែ​ទន្លេ

As construction of the Funan Techo Canal begins to gather steam, the Kingdom is working to develop a legal framework for the management of freshwater ports. The 180km canal will link the Phnom Penh Autonomous Port to international seaports, enhancing access of Cambodian goods to international markets. Minister of Economy and Finance Aun Pornmoniroth chaired…

រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំ និងកែសម្រួលសេចក្តីព្រាង «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា»​។ «ក្របខណ្ឌនៃការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង «ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣» និងជាផែនទីបង្ហាញផ្លូវ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹកទន្លេឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។ «ក្របខណ្ឌ» នេះ មានគោលបំណងពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក លើកកម្ពស់ប្រសិទ្ធភាពសេវាកំពង់ផែដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការកាត់បន្ថយចំណាយឡូជីស្ទិកសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង និងបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកល ។ ដើម្បីសម្រេចគោលបំណងខាងលើ ក្របខណ្ឌនេះបានដាក់ចេញនូវអភិក្រម ដូចខាងក្រោម៖ ១. ការកំណត់កំពង់ផែយុទ្ធសាស្រ្តរបស់រដ្ឋ, ២. ការកំណត់សសរស្តម្ភចំនួន ៥ រួមមាន៖ ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង ។ ទន្ទឹមនេះ​…

ការស្ទង់មតិមួយបង្ហាញថា ពន្ធគយ និងអតិផរណានឹងក្លាយជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតសម្រាប់ទីផ្សារពិភពលោកនៅឆ្នាំ២០២៥ នេះ

ឈ្មួញ ឬអ្នកជួញដូរធំៗនៅទូទាំងពិភពលោក បានព្យាករថា ពន្ធគយ និងអតិផរណាជាកត្តាដ៏ចម្បង ដែលនឹងជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមកលើទីផ្សារនានាជុំវិញពិភពលោកក្នុងឆ្នាំ២០២៥ នេះ នៅពេលទីផ្សារនានាត្រៀមទប់ទល់នឹងស្ថានការណ៍ប្រែប្រួលដែលពិបាកនឹងប៉ាន់ស្មាន។ នេះបើយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ធនាគារវិនិយោគធំបំផុតទី៥ក្នុងពិភពលោក JPMorgan ដែលធ្វើលើបណ្ដាស្ថាប័នដែលជាកូនបំណុលរបស់ខ្លួន។ ធនាគារយក្សអាម៉េរិក JPMorgan ដែលជាធនាគារវិនិយោគធំបំផុតទី៥ ក្នុងពិភពលោក បានអះអាងថា ៥១%នៃអ្នកឆ្លើយសំណួរក្នុងការស្ទង់មតិប្រចាំឆ្នាំរបស់ខ្លួនចំនួន៤,២៣៣នាក់ បានព្យាករថា អតិផរណាបូករួមជាមួយពន្ធគយ គឺជាកត្តាដ៏ចម្បងដែលអាចជះផលប៉ះពាល់ធ្ងន់ធ្ងរបំផុតមកលើទីផ្សារនានាជុំវិញពិភពលោកនៅឆ្នាំ២០២៥។ ​ការស្ទង់មតិរបស់ខ្លួនក្នុងឆ្នាំ២០២៤ បញ្ហាអតិផរណា ក៏ជាក្ដីបារម្ភកំពូលមួយដែរ ប៉ុន្តែមានចំណែកគ្របដណ្ដប់ត្រឹមតែ២៧% ប៉ុណ្ណោះ នៃអ្នកដែលឆ្លើយតបនៅក្នុងការស្ទង់មតិនោះ។ ការគំរាមកំហែងដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធគយលើទំនិញនាំចូលពីបរទេស និងវិស័យសំខាន់ៗមួយចំនួនផ្សេងទៀត បានធ្វើឱ្យទីផ្សារក្នុងពិភពលោកជ្រួលច្របល់ក្រឡាប់ចាក់រួចមកហើយកាលពីពេលថ្មីៗនេះ។ តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗនៅក្នុងពិភពលោកបានដាំក្បាលចុះកាលពីថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធគយ២៥% លើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា និងដំឡើងពន្ធគយ១០% លើទំនិញនាំចូលពីប្រទេសចិន។ លុះនៅថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី៤ ខែកុម្ភៈ សន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗទាំងនោះ ក៏បានហក់ឡើងវិញ ក្រោយលោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលអនុវត្តការដំឡើងពន្ធគយ២៥% លើប្រទេសម៉ិកស៊ិក និងកាណាដា…