បើកឆាកដើមឆ្នាំ២០២៥ តម្លៃស្រូវ-អង្ករស នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាកំពុងជួបបញ្ហាធ្លាក់ចុះខ្លាំង
តម្លៃអង្ករស នៅក្នុងទីផ្សារអន្តរជាតិ កំពុងមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នៅខែមករាឆ្នាំនេះ។ ក្នុងនោះ តម្លៃអង្ករស បាក់៥% របស់វៀតណាមបានថយចុះខ្លាំងជាងគេ ពោលគឺមកនៅត្រឹម ៤៣៤ដុល្លារក្នុងមួយតោន ខណៈអង្ករប្រភេទដូចគ្នារបស់ថៃ មានតម្លៃ ៤៧៩ដុល្លារ/តោន, ឥណ្ឌាតម្លៃ ៤៤០ដុល្លារ/តោន និងប៉ាគីស្ថានមានតម្លៃ ៤៤៨ដុល្លារ/តោន។ តើមានកត្តាអ្វីខ្លះ ធ្វើឲ្យតម្លៃអង្ករសរបស់ប្រទេសនាំចេញអង្ករធំៗលើពិភពលោកជួបបញ្ហាដាំក្បាលចុះ? សមាគមអ្នកនាំចេញអង្ករថៃ នៅដើមឆ្នាំ២០២៥នេះ បានព្យាករទុកថា ការនាំចេញអង្កររបស់ប្រទេសថៃ នៅឆ្នាំ២០២៥ នឹងធ្លាក់ចុះ ២៥% បើធៀបនឹងឆ្នាំ២០២៤ ដោយសារតែរងសម្ពាធទីផ្សារនាំចេញពីប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំជាងគេបំផុតលើពិភពលោក។ ថៃ ដែលលជាអ្នកនាំចេញអង្ករធំជាងគេទី២ក្នុងពិភពលោក រំពឹងថា ការនាំចេញអង្កររបស់ខ្លួននៅឆ្នាំនេះ នឹងសម្រេចបានក្នុងបរិមាណ ៧,៥លានតោនប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំ២០២៤ ២,៥លានតោន។ ក្រៅតែពីកត្តាប្រកួតប្រជែងទីផ្សារជាមួយអង្ករឥណ្ឌា បញ្ហាតម្រូវការអង្ករធ្លាក់ចុះនៅទីផ្សារឥណ្ឌូនេស៊ីក៏ជាកត្តារួមផ្សំ ដែលធ្វើឲ្យការនាំចេញអង្កររបស់ថៃដាំក្បាលចុះផងដែរ។ ប្រទេសឥណ្ឌា ដែលបានផ្អាកការនាំចេញអង្ករសរបស់ខ្លួនតាំងពីខែកញ្ញានោះ បានចាប់ផ្ដើមបើកការនាំចេញរបស់ខ្លួនឡើងវិញហើយនៅឆ្នាំ២០២៥នេះ ដោយរំពឹងថា ប្រទេសនាំចេញអង្ករដ៏ធំបំផុតមួយនេះ នឹងនាំចេញអង្កររហូតដល់ ២២លានតោន ពោលគឺលើសពីឆ្នាំ ២០២៤ ប្រហែល ៥លានតោន។ នេះបើតាមការព្យាកររបស់សមាគមស្បៀងអាហារវៀតណាម។ យ៉ាងណាមិញ ប្រទេសវៀតណាម ដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតទី៣ក្នុងពិភពលោកវិញ…