កម្ពុជា កំពុងស្វះស្វែងរកច្រក ដើម្បីពង្រីកការនាំចេញអង្ករទៅកាន់ទីផ្សារជប៉ុន

ក្រសួងពាណិជ្ជកម្ម កំពុងស្វះស្វែររកច្រក ដើម្បីពង្រីកការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក សំដៅជួយលើកកម្ពស់តម្លៃអង្ករកម្ពុជា ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ ជាក់ស្តែងកាលពីពេលថ្មីៗ ក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលទាំង៣របស់ជប៉ុន ក្នុងគោលបំណងជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារជប៉ុន នាពេលកន្លងមក គឺមានកម្រិតតិចតួចប៉ុណ្ណោះ។   នាជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុននាំចូលអង្ករឈានមុខគេលំដាប់កំពូលទាំង៣របស់ជប៉ុន កាលពីពេលថ្មីៗនេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ក្នុងការពង្រីកការនាំចេញផលិតផលកសិកម្ម និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការធានាអង្ករកម្ពុជា អនុលោមតាមស្តង់ដានៃទីផ្សារអន្តរជាតិ ព្រមទាំងចក្ខុវិស័យដ៏ទូលំទូលាយនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការស្វែងរកឱកាសសហការនាពេលអនាគត។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ មានក្រុមហ៊ុនជាច្រើនចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីវិស័យស្រូវអង្កររបស់កម្ពុជា និងបានទទួលស្គាល់ពីសក្តានុពលអង្ករកម្ពុជា ព្រមទាំងបានបង្ហាញពីសុទិដ្ឋិនិយមក្នុងការណែនាំអង្កររបស់កម្ពុជា ទៅកាន់បណ្តាញខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេ។ ជាមួយគ្នានេះ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានចាត់ទុកការជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្កររបស់ជប៉ុន ខាងលើ ជាចំណុចចាប់ផ្តើមមួយក្នុងការជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន។ តែយ៉ាងណា អ្នកជំនាញរូបនេះ គូសបញ្ជាក់ថា បញ្ហាប្រឈមសម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសជប៉ុន​ គឺបញ្ហាតម្លៃពន្ធនាំចូលខ្ពស់ ហើយប្រជាជនជប៉ុន ភាគច្រើនក៏មិនប្រើប្រាស់ប្រភេទអង្កររបស់កម្ពុជា នោះទេ។ បើតាមលោក លន់…

បើកឆាកដើមឆ្នាំ២០២៥ តម្លៃស្រូវ-អង្ករស នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាកំពុងជួបបញ្ហាធ្លាក់ចុះខ្លាំង

តម្លៃអង្ករស នៅក្នុងទីផ្សារអន្តរជាតិ កំពុងមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់នៅខែមករាឆ្នាំនេះ។ ក្នុងនោះ តម្លៃអង្ករស បាក់៥% របស់វៀតណាមបានថយចុះខ្លាំងជាងគេ ពោលគឺមកនៅត្រឹម ៤៣៤ដុល្លារក្នុងមួយតោន ខណៈអង្ករប្រភេទដូចគ្នារបស់ថៃ មានតម្លៃ ៤៧៩ដុល្លារ/តោន, ឥណ្ឌាតម្លៃ ៤៤០ដុល្លារ/តោន និងប៉ាគីស្ថានមានតម្លៃ ៤៤៨ដុល្លារ/តោន។ តើមានកត្តាអ្វីខ្លះ ធ្វើឲ្យតម្លៃអង្ករសរបស់ប្រទេសនាំចេញអង្ករធំៗលើពិភពលោកជួបបញ្ហាដាំក្បាលចុះ?   សមាគមអ្នកនាំចេញអង្ករថៃ នៅដើមឆ្នាំ២០២៥នេះ បានព្យាករទុកថា ការនាំចេញអង្កររបស់​ប្រទេសថៃ នៅឆ្នាំ២០២៥ នឹងធ្លាក់ចុះ ២៥% បើធៀបនឹងឆ្នាំ២០២៤ ដោយសារតែរងសម្ពាធ​ទីផ្សារនាំចេញពី​ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំជាងគេបំផុតលើពិភពលោក។ ថៃ ដែលលជាអ្នកនាំចេញអង្ករធំជាងគេទី២ក្នុងពិភពលោក រំពឹងថា ការនាំចេញអង្កររបស់ខ្លួន​នៅឆ្នាំនេះ នឹងសម្រេចបានក្នុងបរិមាណ ៧,៥លានតោនប៉ុណ្ណោះ ពោលគឺតិចជាងឆ្នាំ២០២៤ ២,៥លានតោន។ ក្រៅតែពីកត្តាប្រកួតប្រជែងទីផ្សារ​ជាមួយអង្ករឥណ្ឌា បញ្ហាតម្រូវការអង្ករធ្លាក់ចុះ​នៅទីផ្សារឥណ្ឌូនេស៊ី​ក៏ជាកត្តារួមផ្សំ ដែលធ្វើឲ្យការនាំចេញអង្កររបស់ថៃដាំក្បាលចុះផងដែរ។ ប្រទេសឥណ្ឌា ដែលបានផ្អាកការនាំចេញអង្ករសរបស់ខ្លួនតាំងពីខែកញ្ញានោះ បានចាប់ផ្ដើមបើកការ​នាំចេញ​របស់ខ្លួនឡើងវិញហើយនៅឆ្នាំ២០២៥នេះ ដោយរំពឹងថា ប្រទេសនាំចេញអង្ករ​ដ៏ធំបំផុត​មួយនេះ នឹងនាំចេញអង្កររហូតដល់ ២២លានតោន ពោលគឺលើសពីឆ្នាំ ២០២៤ ប្រហែល ៥លានតោន។ នេះបើតាម​ការព្យាកររបស់​សមាគមស្បៀងអាហារវៀតណាម។ យ៉ាងណាមិញ ប្រទេសវៀតណាម ដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតទី៣ក្នុងពិភពលោកវិញ…

តើមានកត្តាអ្វីជួយជំរុញឱ្យការនាំចេញរបស់ចិន ទៅអាម៉េរិក និងអាស៊ាន ហក់ឡើងខ្ពស់កាលពីខែធ្នូ កន្លងទៅ?

ការនាំចេញទំនិញរបស់មហាយក្សចិន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអាស៊ាន មានការកើនឡើងគួរឱ្យកត់សម្គាល់កាលពីខែធ្នូ ចុងឆ្នាំ២០២៤ កន្លងទៅនេះ។ កំណើននេះត្រូវបានជំរុញដោយសារក្រុមហ៊ុនអាជីវកម្មបានបង្កើនការបញ្ជាទិញទុកជាមុន ដើម្បីទប់ទល់នឹងការដំឡើងពន្ធ ដែលគេរំពឹងថា អាចនឹងកើតមានឡើងបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេ។   ទិន្នន័យរបស់ការិយាល័យគយចិន បានបង្ហាញថា ការនាំចេញទំនិញជារួមរបស់ចិន បានកើនឡើងជិត១១% កាលពីខែធ្នូ ឆ្នាំ២០២៤ ដែលជាការកើនឡើងរយៈពេល៩ខែជាប់ៗគ្នា។ ក្នុងនោះការនាំចេញរបស់ចិន ទៅអាម៉េរិក បានកើនឡើងជាង១៥% នៅក្នុងខែធ្នូ នោះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ មក ខណៈការនាំចេញទៅកាន់ប្លុកអាស៊ាន បានកើនឡើងជិត១៩% ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ តាមរយៈកំណើននេះបានបង្ហាញឱ្យឃើញថា អ្នកនាំចេញរបស់ចិន ទំនងជាកំពុងប្រញាប់បញ្ជូនផលិតផលរបស់ខ្លួនឆ្ពោះទៅកាន់សហរដ្ឋអាម៉េរិក តាមរយៈប្រទេសទី៣ ដើម្បីគេចពីការដំឡើងពន្ធរបស់លោក ត្រាំ។ ការបង្កើនការនាំចេញនេះមានទំនិញជាច្រើនប្រភេទចាប់ពីផលិតផលបច្ចេកវិទ្យាទំនើបដូចជាឧបករណ៍ដំណើរការទិន្នន័យ និងបន្ទះឈីបរហូតដល់សម្លៀកបំពាក់ និងវាយនភណ្ឌ ហើយការនាំចេញដែកថែប រថយន្ត និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះទាំងអស់បានកើនឡើងច្រើនជាង​​​១០% ក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ការនាំចូលដែលគិតជាប្រាក់ដុល្លារបានកើនឡើង១% នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រោយពីបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលពីរខែដំបូងនៃត្រីមាសចុងក្រោយនៅឆ្នាំនោះ ហើយការកើនឡើងនេះ ក៏បានផ្ទុយពីការប៉ាន់ស្មានដែលរំពឹងនឹងថយចុះ១,៥%…

៦ខែដើមឆ្នាំនេះ ការនាំចេញ-នាំចូលរបស់កម្ពុជា មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន៖ ៦ខែដើមឆ្នាំនេះ ការនាំចេញ-នាំចូលរបស់កម្ពុជា មានការថយចុះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ដោយសារវិបត្តិសាកលសង្គ្រាមរុស្សី-អ៊ុយក្រែន ភ្នំពេញ៖ លោក ជា ចាន់ដារ៉ា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ស្ថានភាពនៃការនាំចេញ និងនាំចូលរបស់កម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មិនមានស្ថានភាពល្អប្រសើរនោះទេ ពោលគឺមានចំនួនថយចុះតិចតួច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន និងវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយមិនទាន់ចប់ ដែលបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច នៅលើសាកលលោកទាំងមូល។ យ៉ាងណាមិញ សម្រាប់ប្រទេសកម្ពុជា លោកមានក្តីរំពឹងថា វិស័យដឹកជញ្ជូននឹងមានភាពល្អប្រសើរឡើងវិញ នៅពេលឆាប់ៗខាងមុខ ដោយសារការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក និងផ្លូវគោក។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ព្រមទាំងមានគម្រោងកសាងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ផងដែរ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់វិស័យដឹកជញ្ជូនកម្ពុជា នាពេលអនាគត។ លោកបានលើកឡើងបែបនេះ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីជំនួបរវាងម្ចាស់អាជីវកម្ម នាំចេញ នាំចូល និងក្រុមហ៊ុនដឹកជញ្ជូនឡូជីស្ទីក…

កំពង់ផែស្វយ័តភ្នំពេញ ដាក់ឱ្យប្រើប្រាស់សាកល្បង

កំពង់ផែស្វយ័តភ្នំពេញ ដាក់ឱ្យប្រើប្រាស់សាកល្បងនូវ “ ចំណតផែរណបពហុបំណង UM2 និងចំណតផែរណបពហុបំណង LM26 ”។ ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ បានរៀបចំនូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បងនូវ ចំណតផែចំនួនពីរទីតាំងគឺ ចំណតផែរណបពហុបំណង UM2 ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចំណតផែរណបពហុបំណង LM26 ដែលស្ថិតនៅ ភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ អមដំណើដោយថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងកម្មករ និយោជិត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន និងកំពង់ផែដៃគូ ,តំណាងក្រុមហ៊ុនជាដៃគូនានារបស់កំពង់ផែស្វយ័តភ្នំពេញ ផងដែរ។ គោលបំណងនៃការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង និងដំណើរទស្សនកិច្ចនេះ ដើម្បីបង្ហាញនូវលទ្ធផលជាផ្លែផ្កាកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងាររបស់កំពង់ផែស្វយ័តភ្នំពេញកន្លងមក ដើម្បីសម្រេចនូវសមិទ្ធផលថ្មីទាំង២នេះ។ ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាកល្បង និងដំណើរទស្សនកិច្ចនេះថា ៖កំពង់ផែស្វយ័តរៀបចំកម្មវីធីនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនអាចមកទទួល…